ភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤០ នាទីថ្ងៃ មានករណីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្តាល មកពីឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យ ឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ សុឹម សុផល ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដែលមានទំហំ៦ម គុណ ១២ម ឥដ្ឋក្រោមឈើលើ ដំបូលប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ក្រាលក្តារ ។
តុល្យភាពនៃការខូចខាត៖ ឆេះផ្ទះចំនួន ១ខ្នង, អង្ករ៥០គីឡូក្រាម, បា្រក់ចំនួន ២.០០០.០០០រៀល ,ទូរទស្ស១គ្រឿង, ធុងបាស១ឈុត, គ្រែ១គ្រឿង, សម្ភារៈផ្ទះបាយ, ឯកសារពាក់ព័ន្ធ, សំបុត្របញ្ជាក់កំណើត៥ច្បាប់, សៀរភៅគ្រួសារ១ក្បាល, លិខិតបញ្ជាក់ប្រវត្តិដី១ច្បាប់, ឯកសារខ្ចីលុយធនាគារចំនួន១ច្បាប់ និងសម្ភារ:ផ្សេងៗ មួយចំនួនទៀត ។
របាយការណ៍បានឲ្យដឹងទៀតថា ការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ មានប្រជាពលរដ្ឋ ប្រជាការពារប៉ុស្តិ៍ មេភូមិ មេឃុំ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុក១គ្រឿង ទឹកមួយរថយន្ត និង ប្រើប្រាស់កំលាំងអន្តរាគមន៍ ដើម្បីបាញ់ពន្លត់។ ករណីនេះមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ ៕



