ភ្នំពេញ៖ នៅយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់បានរថយន្ត និងម៉ូតូ ល្មើសនឹងបម្រាបគោចរសរុបចំនួន ៣០៤គ្រឿង ក្នុងនោះមានរថយន្ត ៨៨គ្រឿង និងម៉ូតូ២១៦គ្រឿង ។
អ្នកដែលល្មើសបម្រាមគោចរ នឹងត្រូវផាកពិន័យចំពោះម៉ូតូ ២០ម៉ឺនរៀល ចំណែករថយន្ត ១លានរៀល ដោយគ្មានការលើកលែងឡើយ ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចអនុវត្ត បម្រាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។


