ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បី Apple បានធ្វើការប្រកាសមួយកាលពីថ្ងៃចន្ទម្សិលមិញថា ទីបំផុតហាងលក់ស្មាតហ្វូន
របស់ខ្លួនប្រមាណជា 270 ទីតាំងនៅទូទាំងសហរដ្ឋអាមេរិក គឺបានចាប់បើកដំណើរការវិញហើយ បន្ទាប់ពីបានបិទអស់រយៈពេលជិត 1ឆ្នាំដោយសារកូវីដ។
ទោះបីជាយ៉ាងណាក្តី ការបើកដំណើរការឡើងវិញនេះ គឺត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្នុងរបៀប នៃការប្រុងប្រយ័ត្នបំផុត ដោយមានទាំងការប្រើប្រាស់ ក្រុមការងារអ្នកជំនាញពេទ្យ ដើម្បីអាចត្រូតពិនិត្យ និងអនុវត្តទៅតាមគោលការណ៍សុខភាពតាមតំបន់។
ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ហាងទាំងអស់នោះ ក៏ត្រូវបានគេដឹងងទៀតដែរថា នឹងដំណើរការឡើងវិញ តាមវបៀបនៃការបម្រើសេវាកម្មលឿន ឬ Express ជាងមុន។ មានការសាងសង់ជញ្ជាំងមួយពីមុខហាង សម្រាប់ធ្វើការលក់ផលិតផលរបស់ខ្លួន ហើយមានទាំងការបិទបាំងដោយកញ្ចក់ផង រវាងអ្នកលក់ និងអ្នកទិញដែលនៅទីនោះ ខ្លួននឹងដាក់បង្ហាញផលិតមួយចំនួន ដូចជាស្រោមទូរស័ព្ទ និង AirPods ប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុនលី