Home សង្គម បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវឡានដឹកដំឡូង បុកស្លាប់ភ្លាមៗ

បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវឡានដឹកដំឡូង បុកស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ រថយន្តធុនធំដឹកដំឡូងមី បានបើកបុកអ្នកជិះម៉ូតូបណ្តាលឱ្យ បុរសម្នាក់ ស្លាប់។ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២៦៨A ក្នុងភូមិគោករំចេកឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

ជនរងគ្រោះឈ្មោះ ឈឿន ប្រុស ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅស៊េរី២០១១ ពាក់ផ្លាកលេខ ប.មានជ័យ 1E.9205 ។

រថយន្តបង្កធុនធំម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ- 3C.4649 ដឹកដំឡូងមី ។ ក្រោយពីកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ ៕

Previous articleខូចចិត្តប្រពន្ធសុំលែង រត់ទៅសុំលុយម្តាយ ទិញស្រាផឹកបំបាត់ទុក្ខ តែម្តាយមិនឲ្យ កូនអត់កំណើតខឹង ដុតផ្ទះម្ដាយ និងផ្ទះបងស្រីឆេះខ្ទេច
Next articleហាងស្មាតហ្វូនរបស់ Apple ទាំង 270 កន្លែងនៅទូទាំងអាមេរិក បើកឡើងវិញក្រោយបិទជិត1ឆ្នាំ