Home ព័ត៌មានកីឡា Liverpool អាចនឹងប្រឈមមុខការបាត់បង់វត្តមានរបស់ Salah ក្នុងព្រឹត្តិការណ៍ Olympics ខាងមុខ

Liverpool អាចនឹងប្រឈមមុខការបាត់បង់វត្តមានរបស់ Salah ក្នុងព្រឹត្តិការណ៍ Olympics ខាងមុខ

0
BERGAMO, ITALY - NOVEMBER 03: Liverpool FC head coach Jurgen Klopp celebrates the victory with his player Mohamed Salah at the end of the UEFA Champions League Group D stage match between Atalanta BC and Liverpool FC at Gewiss Stadium on November 03, 2020 in Bergamo, Italy. (Photo by Emilio Andreoli/Getty Images)

មកដល់ពេលនេះប្រទេសអេហ្ស៊ីប ត្រូវបានគេដឹងថាបានអះអាងហើយថា ពិតជាមានបំណងចង់កោះហៅ កីឡាករខ្សែប្រយុទ្ធ Mo Salah ឲ្យមកចូលរួមជាមួយនឹងក្រុម បាល់ទាត់ជម្រើសជាតិមែន ក្នុងព្រឹត្តិការណ៍កីឡាករអូឡាំពិក នៅក្នុងប្រទេសជប៉ុននាពេលខាងមុខ ទោះបីជាបានដឹងហើយថាលោក Klopp កំពុងមានបញ្ហារបួសកីឡាករច្រើនក្តី។

នេះមានន័យថា បើករដូវកាលថ្មីភ្លាមលោក Klopp គឺនឹងអាចអវត្តមានរបស់កីឡាករ Salah ពីព្រោះថាពេលវេលាព្រឹត្តិការណ៍ កីឡាករអូឡាំពិកនៅក្នុងប្រទេសជប៉ុនសាជាថ្មី នឹងធ្វើឡើង ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ខែសីហា ដែលមានន័យថា ទាំងការប្រកួតសប្តាហ៍ដំបូង និងយុទ្ធនាការសប្តាហ៍បន្ទាប់ គឺនឹងមិនមានវត្តមានកីឡាករ Salah ឡើយ។

គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍កីឡាបាល់ទាត់នៅអូឡាំពិក គឺត្រូវបានគេអនុញ្ញាតិឲ្យក្រុមជម្រើសជាតិលេង តែឈុត២៣ឆ្នាំប៉ុណ្ណោះ ហើយក្នុងនោះខ្លួនអាចមានសិទ្ធ ជ្រើសយកកីឡាករឈុតធំចំនួន៣រូប មកជួយផងដែរ៕

ប្រែសម្រួល៖ Lee

Previous articleហាងស្មាតហ្វូនរបស់ Apple ទាំង 270 កន្លែងនៅទូទាំងអាមេរិក បើកឡើងវិញក្រោយបិទជិត1ឆ្នាំ
Next articleBayern Munich នឹងអាចយកបានកីឡាករវ័យក្មេងម្នាក់ ដោយមិនមានតម្លៃខ្លួនពីអង់គ្លេស