ក្លឹបតោខៀវ Chelsea នៅតែមិនទាន់បានបញ្ចប់ការងារដោះដូរកីឡាករចំណូលថ្មីនៅឡើយ ទោះបីជាបានចំណាយលុយអស់រាប់រយលានផោនមកហើយក្តី ហើយនៅថ្ងៃនេះក្លឹបទើបតែបានប្រកាសចុះហត្ថលេខា ជាមួយនឹងអ្នកចាំទីវ័យក្មេង Sharman Lowe ។
Teddy Sharman Lowe ក្នុងវ័យទើបតែ១៧ឆ្នាំ គឺជាកីឡាករអ្នកចាំទីឆ្នើមរបស់ក្លឹបនៅ League One គឺ Burton Albion និងក៏ជាអ្នកចាំទីរបស់ជម្រើសជាតិអង់គ្លេស ឈុតក្រោមអាយុ១៩ឆ្នាំផងដែរ។
The Goal បានចេញផ្សាយដែរថាការចុះហត្ថលេខា ត្រូវបានធ្វើឡើងជាផ្លូវការហើយ ប៉ុន្តែកីឡាករអ្នកចាំទីអង់គ្លេសរូបនេះ នឹងបន្តលេងជាមួយនឹង Burton ដដែលក្នុងនាមជាកីឡាករខ្ចីជើងពីក្លឹប Chelsea ហើយតម្លៃខ្លួនរបស់កីឡាករ គឺមិនត្រុវបានបញ្ជាក់លំអិតឡើយ៕
ប្រែសម្រួល៖ Lee