Manchester City និង Arsenal ត្រូវបានគេរាយការណ៍ថាកំពុងតាមដានវឌ្ឍនភាពរបស់ខ្សែបម្រើ Rodrigo Mendoza របស់ Elche ដែលជារឿយៗត្រូវបានគេប្រៀបធៀបទៅនឹង Pedri របស់ Barcelona សម្រាប់ទម្រង់លេងរបស់គាត់។
ក្លឹបយក្សនៅ La Liga គឺ Real Madrid ក៏ចាប់អារម្មណ៍លើកីឡាករវ័យ 20 ឆ្នាំរូបនេះផងដែរ ជាមួយនឹងការប្រជែងគ្នាផ្ទេរកីឡាកររូបនេះ រំពឹងថានឹងឡើងកម្តៅសម្រាប់កីឡាករសញ្ជាតិអេស្ប៉ាញក្នុងទីផ្សារដោះដូរកីឡាកររដូវរងា និងរដូវក្តៅ៕







