រ​ដូ​វ​ក្តៅ​នេះ​ R​e​a​l​ M​a​d​r​i​d មិ​ន​ទា​ន់​បា​ន​ទ​ទួល​សំ​ណើ​រ​ណា​មួ​យ​ស​ម្រា​ប់​ B​a​l​e ឡើ​យ

0

The Mundo Deportivo នៅថ្ងៃនេះបានចាប់យកព័ត៌មានអំពីការដោះដូររបស់កីឡាករ Bale មកចុះផ្សាយ ដោយក្នុងនោះខ្លួនបានអះអាងថា នៅមិនទាន់មានសំណើរណាមួយ ដើម្បីសុំទិញខ្សែប្រយុទ្ធវេលរូបនេះពី Real Madrid ឡើយ។

គួរឲ្យដឹងដែរថាកន្លងមកថ្មីៗនេះ កីឡាករបានសារភាព និងរិះគន់ចំៗថា Real Madrid កាលពីរដូវកាលមុន បានព្យាយាមរារាំងគាត់មិនឲ្យចាកចេញឡើយ ហើយក៏បានបញ្ជាក់ច្បាស់ៗដែរថា គាត់ចង់ចាកចេញពី Real Madrid ពិតមែននៅពេលនេះ។

មកដល់ពេលនេះមានតែលោក Jose Mourinho ម្នាក់ប៉ុណ្ណោះដែលបញ្ជាក់ពីបំណងចង់បាន Bale មក Spurs វិញ ប៉ុន្តែជឿជាក់ថាទាំងតម្លៃខ្លួន និងប្រាក់កម្រៃរបស់កីឡាករ គឺក្លឹបមិនមានគ្រប់គ្រាន់ឡើយសម្រាប់ធ្វើការដោះដូរ៕

ប្រែសម្រួល៖ Lee