ក្រោយអភិបាល ខេត្តព្រះសីហនុ ដាក់បទបញ្ជា ពេលនេះក្រុមចោរលួច កាត់ខ្សែភ្លើងជិត ២០នាក់ ត្រូវបានចាប់ខ្លួន (Video)

0

ភ្នំពេញ៖ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីម៉ោង ៦៖២០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ ពាក់ព័ន្ធករណីលួចគាត់ទម្លុះទម្លាយ និងកាត់ខ្សែភ្លើងអ៊ុបទិច ។

កិច្ចប្រតិបត្តិការនេះ បន្ទាប់មានបទបញ្ជារបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការចង្អុលបង្ហាញ ដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្ដព្រះសីហនុ និងក្រោយពីទទួលបណ្តឹង រាយការណ៍ពីក្រុមហ៊ុន ឌុយរ៉ាល់ អេឡិចត្រិច ជុំវិញករណីលួចកាត់ខ្សែភ្លើងរបស់ក្រុមហ៊ុន ដែលតបណ្ដាញបំភ្លឺតាមមហាវិថីនានា នៅតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ និងការងារតបណ្ដាញ អគ្គិសនីបំភ្លឺតាមដងផ្លូវ ទូទាំងខេត្ដព្រះសីហនុ នាពេលកន្លងមក ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញ បានទៅកាន់ទីតាំងប្រមូលទិញ អេតចាយចំនួន ៥កន្លែង (ក្រុងព្រះសីហនុ ២កន្លែង, ស្រុកព្រៃនប់ ៣កន្លែង)។

លោកស្នងការបន្តថា ក្នុងកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានបង្ក្រាបលើទីតាំងចំនួន ២កន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ និងចាប់យកសម្ភារវត្ថុតាង ពាក់ព័ន្ធក្នុងករណីខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី។

ទីតាំងទី១៖ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះ សីហនុ ឃាត់ខ្លួនជនសង្ស័យ ៥នាក់៖ ១-ឈ្មោះ ញ៉ិល មាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ (មា្ចស់ទីតាំង)។ ២-ឈ្មោះ ណុន ណេត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធម្ចាស់ទីតាំង)។ ៣-ឈ្មោះ ជាន ស្រេង ហៅ ខ្យង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(កម្មករ)។ ៤-ឈ្មោះ ពៅ ភស្ដី ហៅតិ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (កម្មករ)។ ៥-ឈ្មោះ ឈី ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(កម្មករ)។

សម្ភារវត្ថុតាងចាប់យក៖ សំបកខ្សែភ្លើងម៉ាក THIPHA ចំនួន១បាវ (ជារបស់ក្រុមហ៊ុនឌុយវ៉ាល់អេឡិចត្រិច)។

ទីតាំងទី២៖ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ១២នាក់៖ ១-ឈ្មោះ ហេង ភា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ មានស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅទីខាងលើ(ជាអ្នកកាន់ កាប់កន្លែងទិញអេតចាយ)។ ២-ឈ្មោះ ដិក គីមមាន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅទីតាំងខាងលើ(ជាប្រពន្ធរបស់ឈ្មោះ ហេង ភា)។ ៣-ឈ្មោះ ឃួន សារី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៤-ឈ្មោះ ពៅ ថុនា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៥-ឈ្មោះ នាង សាវន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មេរ មានស្រុកកំណើតនៅភូមិស្រម័រ ឃុំត្រពាំងស្រែ ស្រុកមេសា ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៦-ឈ្មោះ ម៉ៅ ម៉ឺន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៧-ឈ្មោះ ប៊ន ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៨-ឈ្មោះ សា ទឿន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៩-ឈ្មោះ ប៊ុក តេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ១០-ឈ្មោះ សេង រិន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ១១-ឈ្មោះ សេង ចាន់យ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិបឹងវែង ឃុំដំរី៤ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ១២-ឈ្មោះ ស្មុក ស្មន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិដំដែក ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យករួមមាន៖ ស្ពាន់ខ្សែភ្លើងទំងន់ ១៥គីឡូក្រាម ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ឌុយវ៉ាល់អេឡិចត្រិច។

បច្ចុប្បន្នជនសង្ស័យ រួមទាំងសម្ភារវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងសាកសួរបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូង ខេត្ដចាត់ការតាមច្បាប់ ។

សូមរំលឹកថា​ ក្រោយកើតមានករណី ចោរលួចខ្សែភ្លើងបំភ្លឺសាធារណៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចេញបង្រ្កាបឲ្យខានតែបាន និងប្រាប់ឲ្យអ្នកទិញខ្សែភ្លើង របស់ចោរឲ្យឆាប់រាយការណ៍បើចង់រួចខ្លួន បើលាក់លៀមទៀត ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃើញ គឺត្រូវមានទោសជាដាច់ខាត ។ ជាមួយគ្នានោះអភិបាលខេត្តព្រះសីហនុ ក៏បានប្រកាសផ្ដល់ថវិកា ១០លានរៀល ដល់សមត្ថកិច្ចដើម្បីដឹកនាំ ការបង្រ្កាបឲ្យបានជាដាច់ខាត ៕