យោងតាមកាសែតអេស្បាញ The Athletic នៅថ្ងៃនេះបានសរសេរថាក្លឹបកាំភ្លើងធំ Arsenal បាននឹងកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាគ្នាមួយ ជាមួយនឹងក្លឹបបារាំង Lyon ដើម្បីពិនិត្យមើលលទ្ធផលនាំយក កីឡាករខ្សែបម្រើ Houssem Aouar ។
កីឡាករបារាំងឈុតក្រោមអាយុ២១ឆ្នាំរូបនេះ បានបង្ហញទំរង់លេងយ៉ាងល្អជាមួយនឹង Lyon កាលពីរដូវកាលមុន។ Aouar ក្នុងនោះផងដែរបានជួយក្លឹបរកបាន៤គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន៣គ្រាប់ផង ខណៈដែលអត្រាប៉ះបាល់ជោគជ័យ មានទៅដល់ ៨៦ភាគរយ។
កាំភ្លើងធំ Arsenal ត្រូវបានគេមើលឃើញថាកំពុងមានសកម្មភាពយ៉ាងខ្លាំង នៅក្នុងទីផ្សារដោះដូរកីឡាករ ក្នុងគោលបំណងដើម្បីធ្វើការកែប្រែទំរង់លេង ដែលមានលក្ខណៈមិនសូវល្អប្រសើរឡើយ កាលពីរដូវកាល២០១៩-២០២០ ទោះបីជាក្លឹបបានលើកពាន FA Cup និង FA Community Sheild ក្តី៕
ប្រែសម្រួល៖ Lee