កីឡាករខ្សែបម្រើឆ្នើមពោរពេញដោយបទពិសោធ Thiago Alcantara ទំនងជានឹងមិនអាចផ្ទេរចេញពីអាល្លឺម៉ង់ឡើយ ខណៈដែលមកដល់ថ្ងៃនេះ គឺមិនមានអ្វីច្បាស់ជាងថាកីឡាករសប្បាយចិត្ត ក្នុងការរស់នៅជាមួយនឹង Bayern Munich។
Thiago វ័យ២៩ឆ្នាំរូបនេះបានបង្ហាញខ្លួនជូនក្រុមជម្រើសជាតិអេស្បាញ ៩០នាទីពេញ កាលពីយប់មិញ ជួយឲ្យក្រុមបានត្រឹមស្មើជាមួយនឹងអាល្លឺម៉ង់១ទល់នឹង១ ហើយនៅចប់ការប្រកួតគាត់បាននិយាយថា នឹងមិនមានកន្លែងណាផ្សេងដែលសប្បាយចិត្តដូចជានៅ Bayern Munich ឡើយ។
Thiago បាននិយាយបែបនេះថា៖ អ្វីដែលខ្ញូំកំពុងផ្តោតសំខាន់បំផុតនៅពេលនេះ គឺជាការប្រកួតសម្រាប់អេស្បាញ ហើយជាពិសេសគឺការប្រកួតក្រោយប៉ះនឹងក្រុមអ៊ុយក្រែន។ ចំពោះ Bayern Munich គឺជាផ្ទះរបស់ខ្ញុំ ដូចនេះខ្ញុំសប្បាយចិត្តបំផុត ក្នុងការរស់នៅទីនោះ៕
ប្រែសម្រួល៖ស៊ុនលី