Home ព័ត៌មានកីឡា Chelsea បង្កើនការតាមប្រមាញ់អ្នកចាំទី AC Milan

Chelsea បង្កើនការតាមប្រមាញ់អ្នកចាំទី AC Milan

0

យោងតាមរបាយការណ៍ពី Sky Sport France បានឱ្យដឹងថា Chelsea គ្រោងនឹងបង្កើនការតាមប្រមាញ់អ្នកចាំទី AC Milan កីឡាករ Mike Maignan ដែលត្រូវបានគេរាយការណ៍ថាបានជូនដំណឹងដល់ Rossoneri អំពីការសម្រេចចិត្តរបស់គាត់ក្នុងការមិនបន្តកិច្ចសន្យា ដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

ក្រុមតោខៀវមានបំណងចង់ទទួលបានសេវាកម្មរបស់កីឡាករអន្តរជាតិបារាំង ហើយបើកចំហរក្នុងការចែកផ្លូវជាមួយកីឡាករ Filip Jorgensen ដែលស្ថិតនៅក្រៅជម្រើស។

យោងតាមរបាយការណ៍មួយផ្សេងទៀតបានឲ្យដឹថា Maignan បានបង្ហាញឆន្ទៈក្នុងការពិភាក្សាជាមួយក្លឹបធំៗជុំវិញការផ្លាស់ប្តូរមួយនៅរដូវក្តៅក្រោយ ដោយ Juventus ក៏រក្សាចំណាប់អារម្មណ៍ផងដែរ៕

Previous articleSunderland ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ AC Milan
Next articleទើបតែវ័យ 20 ឆ្នាំ តែមានមានក្លឹបធំចំនួន ៣កំពុងប្រជែងគ្នាចង់បាន