ទើបតែវ័យ 20 ឆ្នាំ តែមានមានក្លឹបធំចំនួន ៣កំពុងប្រជែងគ្នាចង់បាន

0

យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថាក្លឹប Arsenal កំពុងតាមដានយ៉ាងដិតដល់នូវវឌ្ឍនភាពរបស់ Rodrigo Mendoza នៅក្លឹប Elche ហើយបានត្រៀមខ្លួនដើម្បីចូលរួមប្រជែង ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ 20 ឆ្នាំ។

អ្នកឯកទេសជ្រើសរើសកីឡាកររបស់ក្រុមកាំភ្លើងធំ បានរក្សាការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធលើកីឡាករអន្តរជាតិវ័យក្មេងសញ្ជាតិអេស្ប៉ាញ ដែលមានតម្លៃផ្តាចកុងត្រាប្រមាណ 20 លានអឺរ៉ូ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំនឹងត្រូវប្រឈមមុខជាមួយការប្រកួតប្រជែងដ៏ខ្លាំងក្លាពីគូប្រជែងក្នុងក្របខ័ណ្ឌ Premier League គឺ Manchester City ខណៈដែលក្លឹបយក្ស La Liga គឺ Real Madrid ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិអេស្ប៉ាញ ដែលជារឿយជាៗត្រូវបានគេប្រៀបធៀបទៅនឹងកីឡាករ Barcelona និងកីឡាករអេស្ប៉ាញ Pedri ៕