គ្រូបង្វឹកតោបីអង់គ្លេសលោក Gareth Southgate នៅថ្ងៃនេះត្រូវបានក្រុមការងារគ្រូបង្វឹកព្រមទាំងកីឡាករ Harry Maguire ផ្ទាល់ផងទូរស័ព្ទដើម្បីសុំឲ្យកីឡាករប្រធានក្រុមរបស់បិសាចក្រហម Man United រូបនេះអាចបង្ហាញខ្លួន ចូលរួមប្រកួត Nation League វិញបាន។
មកដល់ពេលនេះកីឡាករ Maguire គឺមិនមានឈ្មោះក្នុងបញ្ជីកីឡាករដែលនឹងត្រូវធ្វើការប្រកួតជាមួយនឹងក្រុមអ៊ីស្លង់ និងដាណឺម៉ាកឡើយប៉ុន្តែមកទល់ថ្ងៃនេះដូចគ្នារឿងក្តីរបស់ Maguire ដែលបានបង្កបញ្ហាវាយដំគ្នានៅក្នុងប្រទេសក្រិកនោះ ត្រូវបានបញ្ចប់រួចទៅហើយហើយក៏មានន័យថា Maguire អាចមានសិទ្ធប្រកួតជាធម្មតាវិញដែរ។
Maguire បានធ្វើការទូរស័ព្ទផ្ទាល់ទៅកាន់លោក Southgate ដើម្បីបញ្ជាក់បន្ថែមអំពីបញ្ហានេះ និងស្នើសុំឲ្យលោក ក្នុងការកោះហៅគាត់ចូលប្រកួតវិញ ខណៈដែលខ្សែការពារក្នុងបញ្ជីរបស់អង់គ្លេសជាក់ស្តែងពេលនេះ មានទៅដល់ ៨នាក់រួចទៅហើយក្តី៕
ប្រែសម្រួល៖ស៊ុនលី