កីឡាករ២រូបរបស់ក្លឹប PSG ដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណ ត្រូវបានគេដាក់ការសង្ស័យថា មានផ្ទុកវិរុសកូវីដ១៩ នេះបើយោងតាមការប្រកាសផ្ទាល់របស់ក្លឹប។
នៅក្នុងសេចក្តីប្រកាសនោះ PSG បានបញ្ជាក់ថាកីឡាករ២រូបរបស់ខ្លួន ត្រូវបានគេសង្ស័យថាមានផ្ទុកកូវីដ១៩ ហើយមកដល់បច្ចុប្បន្នកំពុងដាក់ឲ្យនៅដាច់ដោយឡែក ប៉ុន្តែជាមួយនឹងសុខភាពជាធម្មតានោះទេ។
មុននោះផងដែរកាសែតបារាំង L’Equipe បានរាយការណ៍ដែរថាកីឡាករ២រូបរបស់ PSG ត្រូវបានគេសង្ស័យថា ផ្ទុកកូវីដ១៩នោះគឺជាកីឡាករអាហ្សង់ទីនទាំងពីរនាក់តែម្តង គឺកីឡាករ Angel Di Maria និងកីឡាករ Leandro Paredes ដែលពួកគេទើបត្រឡប់មកពីវិស្សមកាលនៅឆ្នេរ Ibiza ដូចគ្នា៕
ប្រែសម្រួល៖ Lee