J​u​v​e​n​t​u​s ច​ង់​ល​ក់​កី​ឡា​ក​រ​គោ​ល​ដៅ​រ​ប​ស់​ក្លឹ​ប​បិ​សា​ច​ក្រ​ហ​ម ​M​a​n​ ​U​n​i​t​e​d ម្នា​ក់​ចេ​ញ​ពី​ក្លឹ​ប

0

ក្លឹបជើងឯកអ៊ីតាលី Juventus ត្រូវបាន the Goal ចេញផ្សាយថាកំពុងតែបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដាក់លក់កីឡាករ Douglas Costa ចេញពីក្លឹបនៅរដូវក្តៅនេះ ទាំងដែលបានដឹងដែរថាបិសាចក្រហម Man United បានបង្ហាញផែនការចង់បានកីឡាកររូបនេះ។

កាសែតអ៊ីតាលី Calciomercato ក៏បានសរសេរដែរថាក្លឹបនឹងដាក់បញ្ចូលកីឡាករប្រេស៊ីលរូបនេះ ទៅក្នុងបញ្ជីកីឡាករដែលត្រូវលក់ចេញ នៅក្រោយពេលដែលកីឡាករ Dejan Kulusevski នឹងអាចវិលត្រឡប់​ពីកុងត្រាខ្ចីជើងពីក្លឹប Parma វិញបានហើយនោះ។

គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះមានលេចលឺព័ត៌មានជាច្រើន ដែលបានបញ្ជាក់ថាក្លឹបបិសាចក្រហម Man United ពិតជាមានបំណងចង់បានកីឡាករខ្សែប្រយុទ្ធស្លាបវ័យ ២៩ឆ្នាំរូបនេះខ្លាំងមែនទែន ប៉ុន្តែជាក់ស្តែងមកដល់ពេលនេះ គឺនៅមិនទាន់មានសំណើរណាមួយដែល Juventus បានទទួលពី Old Trafford ឡើយ៕

ប្រែសម្រួល៖Lee