ក្លឹបនៅលីគកំពូលបារាំង Marseille នៅថ្ងៃនេះបានប្រកាសថាខ្លួន បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការនាំយកកីឡាករខ្សែការពារស្លាបឆ្វេងជនជាតិជប៉ុន Yuto Nagatomo ហើយមករួមក្លឹបសម្រាប់រដូវកាលក្រោយ។
កីឡាករ Nagatomo បានក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួន នៅក្រោយចប់កុងត្រាជាមួយនឹងក្លឹបតួកគី Galatasaray ហើយតាមការអះអាងរបស់ Marseille កីឡាករវ័យ៣៣ឆ្នាំរូបនេះ នឹងត្រូវនៅជួយក្លឹបរយៈពេល១ឆ្នាំ។
គ្រូបង្វឹកក្លឹប Marseille លោក Villas Boas រដូវក្តៅនេះបាននាំចូលកីឡាករចំណូលថ្មី២រូបរួចមកហើយ មុនការមកដល់របស់កីឡាករជប៉ុនរូបនេះ ដែលក្នុងនោះមានដូចជាកីឡាករ Pape Gueye និងកីឡាករ Leonardo Balerdi ៕
ប្រែសម្រួល៖ Lee