V​i​d​a​l​៖ បើ​ P​i​r​l​o ហៅ​ខ្ញុំ​នោះ​ខ្ញុំ​នឹ​ង​ទៅ​ចូ​ល​រួ​ម J​u​v​e​n​t​u​s​ វិ​ញ​ភ្លា​ម

0

នៅថ្ងៃនេះកីឡាករខ្សែបម្រើឈីលី Vidal បានធ្វើការបង្ហើបពីបំណងចង់វិលត្រឡប់ទៅជួបជុំគ្នាវិញ ជាមួយនឹងអតីតមិត្តរួមក្លឹបគឺលោក Andrea Pirlo ដែលបច្ចុប្បន្ន ទើបត្រូវបានតែងតាំងទៅជាគ្រូបង្វឹករបស់ Juventusទៅហើយនោះ។

Arturo Vidal ដែលបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាកររបស់ក្លឹប Barcelona នៅឡើយនោះបានបញ្ជាក់ថា លោកពិតជារីករាយខ្លាំងណាស់ប្រសិនបើ Pirlo ពិតជានឹងទាក់ទងរូបគាត់ឲ្យត្រឡប់ទៅអ៊ីតាលីវិញ ហើយធ្វើការជាមួយគ្នាម្តងទៀតនៅ Juventus នោះ។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះ បានបង្ហាញខ្លួនបាន ១៧១ដង កាលពីគ្រាដែលមានវត្តមានជាមួយនឹង Juventus អំឡុងពេល ៤ឆ្នាំ ពោលគឺពីឆ្នាំ២០១១ ទៅដល់ឆ្នាំ២០១៥ និងក៏បានជួយក្លឹបលើកពានធំៗចំនួន ៧ផងដែរនៅទីនោះ៕

ប្រែសម្រួល៖ Lee