Vinicius Jr បានបន្ទន់ជំហររបស់គាត់ជុំវិញការស្នើសុំប្រាក់បៀវត្សរ៍ ហើយឥឡូវនេះកំពុងខិតទៅជិតការទទួលយកសំណើបន្តកិច្ចសន្យានៅ Real Madrid ។ កីឡាករសញ្ជាតិប្រេស៊ីលដែលធ្លាប់ទាមទាប្រាក់ពលកម្មឲ្យស្មើ ឬលើសប្រាក់ចំណូលរបស់ Kylian Mbappe បានផ្លាស់ប្តូរទិសដៅត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីភាពតានតឹងជាមួយ Xabi Alonso បានគំរាមកំហែងដល់ការចរចារ។
ប៉ុន្តែបើយោងតាមរបាយការណ៍របស់ Mundo Deportivo បានឲ្យដឹងថា Vinicius បានសុំទោសដោយផ្ទាល់ចំពោះបុគ្គលិក និងក្រុមទាំងមូល។ ហើយនៅពេលដែល Madrid យកឈ្នះ Olympiacos ក្នុងលទ្ធផល 4-3 នៅប្រទេសក្រិក Vinicius បានដើរដោយផ្ទាល់ទៅកាន់ Alonso នៅពេញបញ្ចប់ការប្រកួត ដោយអ្នកទាំងពីរបានឱបគ្នាជាសាធារណៈ បង្ហាញពីបំណងប្រាថ្នាដើម្បីឆ្ពោះទៅមុខ និងរក្សាស្ថានការណ៍ឱ្យស្ថិតស្ថេរ។
គួររំលឹកឡើងវិញដែរថា គោលបំណងដំបូងរបស់គាត់គឺទាមទាឲ្យស្មើ ឬលើសពីតួលេខរបស់ Mbappe ឥឡូវនេះ Mundo Deportivo បង្ហាញថាគាត់ត្រៀមខ្លួនដើម្បីទទួលយកលក្ខខណ្ឌទាបជាងគោលដៅ 30 លានអឺរ៉ូដែលគាត់បានកំណត់ពីពេលមុន៕







