ភ្នា​ក់​ងា​រ E​me​r​s​o​n អះ​អា​ង​ថា I​n​t​e​r M​i​l​a​n ពិ​ត​ជា​កំ​ពុ​ង​ចា​ប់​អា​រម្ម​ណ៍​កី​ឡា​ក​រ​ពិ​ត​មែ​ន

0

កីឡាករខ្សែការពារកណ្តាល Emerson វ័យ២៦ឆ្នាំដែលកំពុងលេងឲ្យក្លឹបតោខៀវ Chelsea ត្រូវបានគេជឿជាក់ថា នឹងអាចផ្ទេរទៅលេងនៅអ៊ីតាលី Serie A ហើយនៅរដូវកាលក្រោយក្នុងពេលដែលក្លឹប Inter Milan ពិតជាបានបង្ហាញបំណង ចង់បានរូបគាត់ពិតមែន។

ភ្នាក់ងាររបស់កីឡាករ Emerson នៅថ្ងៃនេះបានអះអាងថា Inter Milan ពិតជាបានទាក់ទងមកលោកពិតមែន ដើម្បីបញ្ជាក់ពីផែនការរបស់ក្លឹបសម្រាប់កីឡាករ ប៉ុន្តែក៏បញ្ជាក់ដែរថាកិច្ចពិភាក្សារវាងក្លឹបអ៊ីតាលីនិងតោខៀវ Chelsea គឺមិនទាន់ត្រូវបានពិភាក្សានៅឡើយដែរ។

គួរឲ្យដឹងដែរថា Emerson បានផ្ទេរមកដល់ Stamford Bridge កាលពីខែមករាឆ្នាំ២០១៨ ជាមួយនឹងតម្លៃខ្លួន ប្រមាណជា១៧,៥លានផោន ប៉ុន្តែមកដល់ពេលនេះគាត់មិនអាចបំពេញតាមការរំពឹងទុករបស់ក្លឹបបានឡើយ ហើយកាលពីរដូវកាលមុនអាចបង្ហាញខ្លួនបានតែ ១៥ដងប៉ុណ្ណោះក្នុងលីគ៕

ប្រែសម្រួល៖ Lee