គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Arne Slot បានបើកចំហអំពីអនាគតរបស់គាត់នៅ Anfield បន្ទាប់ពីបានជួបប្រជុំជាមួយម្ចាស់ក្លឹប។
បច្ចុប្បន្នក្រុមហង្សក្រហមកំពុងស្ថិតក្នុងទម្រង់ដ៏យ៉ាប់យឺន ហើយត្រូវរងបរាជ័យក្រោមថ្វីជើងក្រុម PSV កាលពីយប់ថ្ងៃពុធក្នុងក្របខ័ណ្ឌ Champions League។
អ្នកចាត់ការសញ្ជាតិហូឡង់បានសារភាពថាគាត់បាននិយាយជាមួយម្ចាស់ក្លឹប Liverpool ហើយបានប្តេជ្ញាថានឹងប្រយុទ្ធ។ គាត់បានប្រាប់អ្នកយកព័ត៌មានថា «យើងមានការសន្ទនាដូចគ្នាដែលយើងធ្លាប់មានតាំងពីខ្ញុំមកដល់ទីនេះ។ យើងតស៊ូ។ យើងព្យាយាមកែលម្អ ប៉ុន្តែការសន្ទនាគឺដូចគ្នាទៅនឹងរយៈពេល 1 ឆ្នាំកន្លះចុងក្រោយនេះ»។
ក្រុមរបស់លោក Slot ឥឡូវនេះបានចាញ់ 9 ប្រកួតក្នុងចំណោម 12 ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ដែលបានដាក់សម្ពាធលើអ្នកចាត់ការហូឡង់ក្នុងរដូវកាលទីពីររបស់គាត់៕







