បេ​ក្ខ​ភា​ព​ប្រ​ធា​ន​ក្លឹ​ប​ថ្មី​ B​a​r​c​e​l​o​n​​a កំ​ពុ​ង​ច​ង់​ឲ្យ​មា​ន​កា​រ​បោះ​ឆ្នោ​ត​ទំ​លា​ក់​ប្រ​ធា​ន​ក្លឹ​ប​ប​ច្ចុ​ប្ប​ន្ន

0

បេក្ខភាពប្រធានក្លឹបថ្មីរបស់ Barcelona លោក Jordi Farre នៅថ្ងៃនេះបានធ្វើការប្រកាសហើយថា លោកនឹងចេញមុខមុនគេក្នុងការធ្វើការបោះឆ្នោតក្នុងប្រឆាំងទៅនឹងប្រធានក្លឹបបច្ចុប្បន្ននិងសុំឲ្យគាត់ធ្វើការចុះចេញពីតំណែងផងដែរ។

លោក Bartomeu ប្រធានក្លឹបបច្ចុប្បន្នកំពុងតែរងសំពាធខ្លាំងមែនទែន ចំពោះបញ្ហាកែទំរង់លេងរបស់ក្លឹប ដោយក្នុងនោះក្រោយពេលដែលប្រកាសបណ្តេញគ្រូបង្វឹកនិងប្រធានផ្នែកបច្ចេកទេសរួចមកសំពាធកាន់តែខ្លាំងនៅបេលដែល Messi បានបញ្ជាក់យ៉ាងច្បាស់ថានឹងមិនបន្តកុងត្រាថ្មីជាមួយនឹងក្លឹបឡើយ ហើយថែមទាំងមានបំណង ចង់លុបកុងត្រាដែលនៅសល់ផងដែរ។

លោក Farre បានអះអាងទៀតថាមនុស្សជាច្រើននៅក្នុងក្លឹបដែលជាសមាជិកគឺមិនមានទំនុកចិត្តទៀតឡើយចំពោះលោក Bartomeu ហើយគាត់នឹងរៀបចំការបោះឆ្នោតមួយដើម្បីទំលាក់ប្រធានក្លឹបរូបនេះ ទោះបីជាការបោះឆ្នោត​ជ្រើសរើសប្រធានក្លឹបថ្មី នឹងធ្វើឡើងនៅក្នុងខែមិនាខាងមុខក្តី៕

ប្រែសម្រួល៖ Lee