ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ត្រូវបានតែងតាំងជាប្រធាន សមាគមមិត្តភាពកម្ពុជា-ឡាវ។
យោងតាមសេចក្តីសម្រេចរបស់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា នាយឧត្តមសេនីយ៍ នាង ផាត មានភារកិច្ចរៀបចំទម្រង់បែបបទ គណៈកម្មាធិការជ្រើសរើស និងតែងតាំងសមាសភាពសមាគមមិត្តភាព កម្ពុជា-ឡាវ ផងដែរ។
ខាងក្រោមនេះជាសេចក្តីសម្រេច របស់សម្តេច ហេង សំរិន៖