F​a​t​i ស​ម្រេ​ច​ចិ​ត្ត​ប្តូរ​ភ្នា​ក់​ងា​រ​ផ្ទា​ល់​ខ្លួ​ន

0

តារាឆ្នើមទើបតែនឹងរះខ្លាំងរបស់ក្លឹបយក្សអេស្បាញ Barcelona គឺកីឡាករខ្សែប្រយុទ្ធវ័យក្មេង Fati នៅថ្ងៃនេះបានធ្វើការសម្រេចចិត្ត​ ផ្លាស់ប្តូរភ្នាក់ងារតំណាងរបស់ខ្លួនជាផ្លូវការហើយ។

Ansu Fati ត្រូវបានគេជឿជាក់ថាបានសម្រេចចិត្តមកធ្វើការជាមួយនឹងភ្នាក់ងារកីឡាករគឺលោក Mendes វិញដែលបុរសរូបនេះក៏ជាភ្នាក់ងារតំណាងឲ្យកីឡាករ Cristiano Ronaldo និង Angel Di Maria ផងដែរ។

គួរឲ្យដឹងដែរថាភ្នាក់ងាររបស់កីឡាករ Fati ពីមុនគឺជាលោក Rodrigo Messi ដែលជាបងប្រុសរបស់កីឡាករ Messi
ហើយការផ្លាស់ប្តូរនេះ គឺមិនត្រូវបានផ្តល់ព័ត៌មានបន្ថែមអំពីមូលហេតុឡើយ៕

ប្រែសម្រួល៖ Lee