L​e​e​d​s U​n​i​t​e​d ស្នើ​សុំ​ទិ​ញ W​h​i​t​e ជា​លើ​ក​ទី​៣​ពី B​r​i​g​h​t​o​n

0

នៅថ្ងៃនេះ the Goal បានសរសេរថាក្លឹបទើបឡើងពី Championship គឺ Leeds United ត្រូវបានគេដឹងថាបានដាក់សំណើរជាលើកទី៣ដើម្បីសុំទិញខ្សែការពារ Ben White ពីក្លឹប Brighton។

សំណើរចុងក្រោយនេះគឺមានទឹកប្រាក់រហូតទៅដល់២៥លានផោន ដែលត្រូវបានដាក់សុំចរចាទិញកីឡាករវ័យ២២ឆ្នាំរូបនេះ ដែលគាត់បានចំណាយពេលមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹង Leeds United រួចទៅហើយនោះ។

Leeds នឹងត្រូវប្រឈមមុខទៅនឹងគូប្រជែងក្លឹបជាច្រើនផ្សេងទៀតផងដូចជា ហង្សក្រហមLiverpool និងតោខៀវ Chelsea ដែលសុទ្ធតែបានបញ្ជាក់ថាបានចាប់អារម្មណ៍ចំពោះ White៕

ប្រែសម្រួល៖ Lee