D​a​v​i​e​s​ ជឿ​ជា​ក់​ថា​នឹ​ង​ប្រា​ក​ដ​ជា​មា​ន​គ្រា​ប់​បា​ល់​ប​ញ្ចូ​ល​ទី​គ្នា​ជា​មិ​ន​ខា​ន​នៅ​ប្រ​កួ​ត​ផ្តា​ច់​ព្រ័​ត្រ C​h​a​m​p​i​o​n​ ​L​e​a​g​u​e​

0

នៅថ្ងៃនេះកីឡាករខ្សែការពារស្លាបឆ្នើមវ័យក្មេង Davies បានលើកឡើងថាការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹង PSG នាយប់ថ្ងៃអាទិត្យនឹងក្លាយទៅជាការប្រកួតដ៏អស្ចារ្យមួយ ដែលក្នុងនោះជាពិសេសគឺនៅតំបន់ប្រយុទ្ធរវាងក្រុមទាំង២។

នៅចប់ការប្រកួតដែល Bayern Munich បានយកឈ្នះលើក្រុម Lyon ក្នុងលទ្ធផល៣ទល់នឹង០ កាលពីយប់មិញតារាឆ្នើម Alphonso Davies បានអះអាងថាគ្រាប់បាល់នឹងប្រាកដជាមានជាមិនខាន ក្នុងការប្រកួតមួយនេះ។

គួរឲ្យដឹងដែរថាការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រលើកនេះ គឺជាប្រវត្តិសាស្ត្រមិនធ្លាប់មានឡើយសម្រាប់ PSG ប៉ុន្តែក្លឹបទាំងពីរសុទ្ធតែម្ចាស់ពានរង្វាន់ក្នុងស្រុករៀងខ្លួន និងមានទំរង់លេងខ្លាំងដូចគ្នាផងដែរ៕

ប្រែសម្រួល៖ Lee