ឆ្លើយតបទៅនឹងព័ត៌មានជាច្រើនថាកីឡាករ Dybala នឹងចាកចេញពីអ៊ីតាលីទៅលេងនៅលីគកំពូលអង់គ្លេស Premier League នោះនៅថ្ងៃនេះភ្នាក់ងាររបស់កីឡាករ បានចេញមកបញ្ជាក់សាជាថ្មីអំពីអ្វីដែលខ្លួនកំពុងធ្វើ។
ភ្នាក់ងាររបស់កីឡាករបានបញ្ជាក់ថារាល់ព័ត៌មានទាំងឡាយដែលនិយាយថា Dybala នឹងចាកចេញពីអ៊ីតាលីនោះ គឺសុទ្ធតែជារឿងមិនពិតទាំងអស់ ដោយសារតែពេលនេះគ្មានអ្វីសប្បាយចិត្តជាង ការបន្តរស់នៅជាមួយនឹងក្លឹបនៅ Turin នេះឡើយ។
ទោះបីជាមានការបណ្តេញចេញគ្រូបង្វឹកលោក Maurizio Sarri ក្តីប៉ុន្តែភ្នាក់ងារនេះបានបញ្ជាក់ថា គាត់កំពុងធ្វើការងារយ់ាងខ្លាំងជាមួយនឹង Juventus ដើម្បីស្វែងរកលទ្ធភាពក្នុងការបន្តកុងត្រាថ្មី៕
ប្រែសម្រួល៖ស៊ុនលី