កាលពីថ្ងៃអង្គារម្សិលមិញនេះក្លឹប Real Madrid បានបញ្ជាក់ថាក្លឹបបានសម្រេចចិត្ត ក្នុងការអនុញ្ញាតិឲ្យ ខ្សែការពារកណ្តាលកីឡាករ Jesus Vallejo ក្នុងការផ្ទេរទៅលេងជាមួយនឹង Granada ហើយក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០២០-២០២១ ។
ការផ្ទេរនេះអាចឲ្យយើងមើលឃើញថាកីឡាករវ័យ ២៣ ឆ្នាំដែលបានវិលត្រឡប់មកកាន់ក្លឹប ដែលគាត់បានចំណាយពេលពាក់កណ្តាលរដូវកាលមុន ដោយបង្ហាញខ្លួន ៧ ដងខណៈដែល Granada បញ្ចប់នៅចំណាត់ថ្នាក់លេខ ៧ នៅ La Liga ដើម្បីធានាបាននូវលក្ខណៈសម្បត្តិ ដែលមិនបានរំពឹងទុកសម្រាប់ពានរង្វាន់ Europa League ។
បន្ទាប់ពីនោះគាត់ក៏បានចំណាយពេលពាក់កណ្តាលនៃរដូវកាលជាមួយនឹង Wolverhampton Wanderers ក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែបានវិលត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ បន្ទាប់ពីលេងបានតែពីរដងប៉ុណ្ណោះ នៅក្នុងលីគនេះ៕
ប្រែសម្រួល៖ ស៊ុនលី