ទីបំផុតការវះកាត់ជង្គង់របស់អ្នកចាំទី Ter Stegen គឺអាចធ្វើឡើងបានហើយ បន្ទាប់ពីការព្យាយាមលេងទាំងឈឺចាប់ខ្លះៗ កាលពីរដូវកាលកន្លងមកនោះ។
កីឡាករអាល្លឺម៉ង់រូបនេះសង្ឃឹមថានឹងអាចជាសះស្បើយឡើងវិញផងដែរ ឲ្យទាន់ការចាប់ផ្តើមរដូវកាលថ្មីនៅក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខ។
ការវះកាត់នឹងត្រូវចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ ហើយថាតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យបានឲ្យដឹងថា កីឡាករវ័យ ២៨ឆ្នាំរូបនេះ នឹងត្រូវការពេលវេលាជាច្រើនសប្តាហ៍ ដើម្បីសម្រាកព្យាបាលរបួសលើកនេះ។
រំលឹកដែរថាតាំងតែពីបានចូលរួមជាមួយនឹង Barcelona កាលពីឆ្នាំ២០១៤ ពីក្លឹប Monchengladbach កីឡាករ Stegen បានបង្ហាញខ្លួនប្រមាណជា ២០០ដងមកហើយ៕
ប្រែសម្រួល៖ Lee