នៅថ្ងៃនេះក្លឹបហង្សក្រហម Liverpool បានប្រកាសហើយថា កីឡាករវេលវ័យក្មេង Williams បានសម្រេចចិត្តរួមគ្នាហើយ ក្នុងការបន្តកុងត្រាថ្មីដែលមានរយៈវែងរហូតទៅដល់៥ឆ្នាំ។
រំលឹកដែរថាយុវជនឆ្នើមរូបនេះបានបង្ហាញខ្លួនជាលើកដំបូងជូនក្លឹប កាលពីរដូវកាល ២០១៩-២០២០ ជាមួយនឹងទំរង់លេងដ៏ល្អ ហើយវាក៏ជាមូលហេតុដែលជឿជាក់ថា Williams នឹងក្លាយទៅជាផ្នែកមួយដ៏សំខាន់របស់លោក Klopp នារដូវកាលក្រោយជាមិនខាន។
កីឡាករវ័យ ១៩ឆ្នាំរូបនេះ បាននិយាយថា៖ ខ្ញុំមានអារម្មណ៍រីករាយខ្លាំងបំផុត។ចាប់តាំងពីនាទីដំបូង ខ្ញុំបានគិតហើយថាគ្មានក្លឹបណាដែលល្អជាងនេះទៀតឡើយ។វាគឺជាទីកន្លែងសម្រាប់អភិវឌ្ឍខ្លួន ឲ្យក្លាយទៅជាកីឡាករដ៏ឆ្នើមម្នាក់ នាពេលអនាគត៕
ប្រែសម្រួល៖ Lee