វិជ្ជមានកូវីដ១៩ ក្នុងប្រទេសវៀតណាមកើនឡើង ១៤នាក់បន្ថែមទៀត

0

ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានរាយការណ៍ថាមានការឆ្លងវីរុសកូវីដ១៩ ចំនួន ១៤ នាក់បន្ថែមទៀតនៅថ្ងៃច័ន្ទ (១៧ សីហា) ដោយបានធ្វើឱ្យចំនួនករណីសរុបនៅក្នុងប្រទេសនេះកើនដល់ ៩៧៦ នាក់ ដែលអ្នកស្លាប់មានចំនួន ២៤ នាក់។

ក្នុងចំណោមករណីឆ្លងសរុប មានប្រមាណជិត ៥០០ករណី ត្រូវបានរកឃើញនៅភាគកណ្តាលនៃទីក្រុងដាណាង ដែលជាកន្លែងផ្ទុះវីរុសនេះ កាលពីចុងខែកក្កដា បន្ទាប់ពីរយៈពេលជាង ៣ខែដោយគ្មានការឆ្លងក្នុងសហគមន៍។ក្រសួងបាននិយាយថាមនុស្សចំនួន ១០៧,៦៤២ នាក់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា។

ទូរទស្សន៍រដ្ឋនៅថ្ងៃទី ១៤ ខែសីហានេះ បានរាយការណ៍ថាក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានចុះឈ្មោះដើម្បីទិញវ៉ាក់សាំង កូវីដ១៩ របស់រុស្ស៊ី៕