ទីបំផុតក្លឹបមេឃខៀវ Man City បានធ្វើការប្រកាសជាផ្លូវការហើយថា ខ្លួនបានចុះកុងត្រាទិញបានកីឡាករ Ferran Torres ពីក្លឹបអេស្បាញ Valencia។
គ្រូបង្វឹកក្លឹបលោក Pep បានប្រើប្រាស់ខ្ទង់ចំណាយប្រមាណជា ២០,៨លានផោន ដើម្បីនាំយកកីឡាករវ័យទើបតែ ២០ឆ្នាំរូបនេះ មករួមក្លឹបជាមួយនឹងកុងត្រារយៈពេលដល់ទៅ៥ឆ្នាំ។
គួរឲ្យដឹងដែរថាកីឡាករខ្សែប្រយុទ្ធស្លាបរូបនេះ អាចលេងទាំងតំបន់កណ្តាលផង ហើយរដូវកាលមុន គាត់ស៊ុតបញ្ចូលទីបាន៦គ្រាប់ ជួយមិត្តរួមក្លឹបរកបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួនទាំង ៤៤ប្រកួត៕
ប្រែសម្រួល៖ Lee