ក្រុម VS Entertainment ចាយទុនខ្លួនឯងផលិតរឿងអប់រំដល់យុវវ័យ

0

ភ្នំពេញ៖ បើតាមលោក VS ដែលជាប្រធានក្រុមផ្នែកផលិតក្នុងក្នុងក្រុម VS Entertainment បានឲ្យដឹងថា លោកបានត្រៀមផលិតរឿងខ្លី អប់រំជាច្រើន និងរឿងកំប្លែងផ្សេងទៀត ដើម្បីចូលរួម​ដាស់តឿនស្មារតីដល់យុវវ័យ និង រឿងកំប្លែងខ្លីខ្លះ ដើម្បីបម្រើដល់អារម្មណ៍ទស្សនិកជនលើបណ្តាញសង្គមបានសើចកម្សាន្ត​។​

លោក VS បានលើកឡើងថា ការផលិតរឿងខ្លីៗ ទាំងនេះលោកបានចាយទុនជាច្រើនក្នុងការផលិត ដោយត្រូវប្រើប្រាស់ពេលវេលា និងថវិកា ធ្វើយ៉ាងណា បង្កើតសាច់រឿង​អប់រំដល់យុវវ័យសម័យថ្មី ដែលកំពុងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដែលគ្មានផលប្រយោជន៍ដល់ខ្លួន ។ លោកថា ការផលិតនេះ ក៏ចង់ដាស់តឿនស្មារតី ឲ្យយុវវ័យ ក្រឡេក មើលពីសារៈសំខាន់របស់បណ្តាញសង្គម ដោយមិនចេះតែប្រើៗ ដើម្បីភាពសប្បាយរីករាយតែម្យ៉ាងនោះទេ ។

លោកថា លោកនឹងព្យាយាមផលិតរឿងជាច្រើនទៀត ដោយទី​១ ដើម្បីចូលរួមមួយផ្នែកលើកស្ទួយសិល្បៈ ទី​២ ដើម្បីចូលរួមអប់រំ ដែលជាសារសំខាន់ សម្រាប់យុវជនសម័យថ្មីរបស់យើង ដែលគាត់កំពុងភ្លេចខ្លួន ដោយមិនព្យាយាមសិក្សា រវល់តែលេង​បណ្តាញសង្គម ។​ លោកថា លោកពិតជាកោតសរសើរដល់យុវវ័យ ដែលជាក្រុមការងាររបស់លោក បានព្យាយាមចូលរួមការងារជាមួយលោក​។

ទស្សនា​វីដេអូសាច់រឿង យុវវ័យសម័យ TikTok ដូចខាងក្រោមនេះ៖

https://web.facebook.com/VSBKSProduction/videos/560521611295372