ម្ចាស់ជើងឯករង Bundesliga ក្លឹប Dortmund នៅសប្តាហ៍នេះបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតម៉ាំថា ខ្លួននឹងអាចបន្តរក្សាទុកកីឡាករខ្សែប្រយុទ្ធអង់គ្លេស Jadon Sancho ជាមួយនឹងខ្លួនដដែលនៅរដូវកាលក្រោយ ២០២០-២០២១។
នៅថ្ងៃនេះផងដែរក្លឹប Dortmund ក៏បានប្រកាសអះអាងហើយថាខ្លួនមិនមានកិច្ចពិភាក្សាគ្នាណាមួយ ដែលកំពុងបន្តធ្វើឡើងជាមួយនឹងក្លឹបបិសាចក្រហម Man United ដូចដែរពាក្យចចាមអារ៉ាម បានចេញផ្សាយនោះឡើយ អំពីការផ្ទេរ Sancho ទៅអង់គ្លេស។
គួរឲ្យដឹងដែរថាកីឡាករអង់គ្លេសរូបនេះ បានចាកចេញពីអង់គ្លេសកាលពីឆ្នាំ ២០១៧ ក្នុងនាមជាកីឡាករថ្នាលយុវជន របស់ក្លឹប Man City មករួមក្លឹប Dortmund ហើយនៅអាល្លឺម៉ង់៣ឆ្នាំមកនេះ Sancho បានសាងកេរ្ត៍ឈ្មោះ ក្លាយទៅជាខ្សែប្រយុទ្ធដ៏ខ្លាំងបំផុតម្នាក់ផងដែរនៅអ៊ឺរ៉ុប៕
ប្រែសម្រួល៖ Lee