S​o​l​s​k​j​a​r​e ចេ​ញ​ម​ក​អះ​អា​ង​ហើ​យ​ថា S​a​n​c​h​e​z នឹ​ង​ក្លា​យ​ជា​កី​ឡាក​រ​រ​ប​ស់​ I​n​t​e​r M​i​l​a​n

0

នៅថ្ងៃនេះគ្រូបង្វឹកបិសាចក្រហមលោក Ole Solskjare បានធ្វើការប្រកាសជាផ្លូវការហើយថាកីឡាករខ្សែប្រយុទ្ធ Alex Sanchez នឹងក្លាយទៅជាកីឡាករពេញសិទ្ធរបស់ក្លឹបយក្សអ៊ីតាលី Inter Milan ។

ទោះបីជាយ៉ាងណាក្តីលោក Ole Solskjare ក៏មិនបានធ្វើការបញ្ជាក់អ្វីបន្ថែមដែរអំពីដំណើរការផ្ទេរកីឡាករ Jadon Sancho ដែរខណៈដែល Dortmund វិញគឺបានបដិសេធថាខ្លួនគឺមិនមានកិច្ចប្រជុំណាមួយ ដែលកំពុងត្រូវបានធ្វើឡើង ជាមួយនឹងបិសាចក្រហមឡើយ។

មុននេះបន្តិចប្រធានក្លឹប Inter Milan លោក Giuseppe Marotta ក៏បានប្រកាសដែរកីឡាករខ្សែប្រយុទ្ធ Sanchez វ័យ៣១ឆ្នាំរូបនេះនឹងបន្តរស់នៅជាមួយនឹង Inter Milan ក្នុងកុងត្រារយៈពេល៣ឆ្នាំ៕

ប្រែសម្រួល៖ Lee