ភ្នំពេញ៖ តារាសម្តែងស្រីសិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ បានសម្ដែងអារម្មណ៍មិនពេញចិត្ត និងខឹងសម្បារយ៉ាងខ្លាំង ចំពោះបុគ្គលិកផ្នែកសន្តិសុខ នៃហាងលក់អាហារល្បីឈ្មោះ យីហោ Best Food ដែលបានប្រើប្រាស់ ពាក្យសម្តីឈ្លើយមកលើភ្ញៀវ។
កញ្ញា វ៉ាន់ វល័ក្ខ បានសរសេរនៅបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា “សូមម្ចាស់ហាងមេត្ដាជួយ អប់រំបុគ្គលិកអោយបានសមរម្យផង ឈ្លើយជាមួយភ្ញៀវដែលមកញាំអីណាស់ ថីគេនឹងមកសុំគាត់ស៊ីមែន ប្រើចារឹកចេញមកដូចគេ មិនដល់គេមិនស្មើរម្ចាស់ហាង បានឃើញអោយមេត្តាជួយសំម្រួលផង កុំអោយបុគ្គលមិន អោយតម្លៃភ្ញៀវបែបនេះ ប៉ះពាល់ដល់ភ្ញៀវផ្សេងទៀត នាំប៉ះពាល់ដល់ហាង” ៕





