ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Granit Xhaka នៅសប្តាហ៍នេះ បានធ្វើការបកស្រាយពីស្ថានភាព នៅគ្រាមួយដែលលោកស្ទើរតែ ១០០ភាគរយនឹងដើរចេញពីក្លឹបទៅហើយ ដោយសារតែជម្លោះដ៏ខ្លាំងក្លា ជាមួយនឹងអ្នកគាំទ្ររបស់ក្លឹប។
ហេតុការណ៍ដែលបានកើតឡើងកាលពីខែមករា ដែលគ្រប់គ្នាបានដឹងហើយថាកីឡាកររូបនេះ បានធ្វើការផ្លែផ្កាខ្លាំងៗ តាមរយៈបណ្តាញសង្គម នៅក្រោយពេលបន្តិចដែលគាត់បានស្រែកជេរគ្នាជាមួយនឹងអ្នកគាំទ្រ ក្នុងការប្រកួតមួយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី Xhaka ក៏បានធ្វើការអរគុណធំៗផងដែរ ទៅកាន់គ្រូបង្វឹករបស់ក្លឹបគឺលោក Arteta ដែលបានផ្តល់ឱកាសដល់គាត់សាជាថ្មី។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ ក្រោយហេតុការណ៍នោះគាត់ត្រូវបានដកឈ្មោះភ្លាមចេញពីការប្រកួតជាច្រើនរបស់ក្លឹប រហូតមកដល់ពេលនេះ ប៉ុន្តែចុងក្រោយនេះគឺចាប់ផ្តើមមានឈ្មោះឡើងវិញហើយ ក្នុងការហ្វឹកហាត់និងការប្រកួតរបស់ក្លឹប៕
ប្រែសម្រួល៖ Lee