B​r​i​g​h​t​o​n ទិ​ញ​បា​ន​ខ្សែ​កា​រ​ពា​រ​ហូ​ឡ​ង់ម្នា​ក់​ពី A​j​a​x

0

ក្លឹបអង់គ្លេស Brighton បានប្រកាសជាផ្លូវការហើយថា ខ្លួនបានចុះហត្ថលេខាជាផ្លូវការ ទិញបានកីឡាករខ្សែការពារហូឡង់ Joel Veltman ពីក្លឹប Ajax ជាមួយនឹងកុងត្រារយៈពេល៣ឆ្នាំ។

ខ្សែការពាររូបនេះមានជំនាញលេងនៅស្លាបស្តាំឬការពារកណ្តាល និងក្លាយទៅជាកីឡាករចំណូលថ្មី ដែលបានធ្វើដំណើរមកដល់ទឹកដី Brighton បន្ទាប់ពីកីឡាករ Adam Lallana ពីក្លឹបហង្សក្រហម Liverpool។

កីឡាករវ័យ ២៨ឆ្នាំរូបនេះជាកីឡាករដែលដុះចេញពីថ្នាលយុវជនរបស់ក្លឹប Ajax តែម្តងហើយក៏ធ្លាប់មានវត្តមាន ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League រដូវកាល២០១៨-២០១៩ផងដែរ៕

ប្រែសម្រួល៖ Lee