យោងតាមរបាយការណ៍និងប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងប្រទេសប្រេស៊ីលបានបញ្ជាក់ថាក្លឹប Benfica បានធ្វើការបើកកិច្ចពិភាក្សាមួយ ហើយជាមួយនឹងក្លឹប Gremio អំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដើម្បីចុះហត្ថលេខា លើខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Everton ចេញពីប្រេស៊ីល។
Globo Esporte បានរាយការណ៍ថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានក្លាយទៅជាគោលដៅធំបំផុតរបស់គ្រូបង្វឹក ដែលទើបបានតែងតាំងរបស់ Benfica លោក Jorge Jesus ។ ទោះបីជាយ៉ាងណាក្តីកីឡាករ Everton នៅសល់កុងត្រាជាមួយនឹង Gremio រហូតដល់ខែធ្នូឆ្នាំ ២០២៣ ដែលមានន័យថាតម្លៃខ្លួនរបស់គាត់ គឺទៅដល់ ១២០លានដុល្លារអាមេរិក។
ប៉ុន្តែដោយសារតែវិបត្តិកូវីដ១៩ ក្លឹបប្រេស៊ីលមួយនេះនឹងយល់ព្រមស្តាប់សំណើរណា ដែលមានទំហំចាប់ពី ២៥លានអ៊ឺរ៉ូ។ Everton បង្ហាញខ្លួនឲ្យឈុតធំរបស់ Gremio កាលពីឆ្នាំ២០១៤ បានសរុប ២៦៨ដងមកហើយ និងរកគ្រាប់បាល់ បានទៅដល់ ៦៩គ្រាប់ផងដែរ មកដល់ពេលនេះ៕
ប្រែសម្រួល៖ Lee