Lazio ចាប់ផ្តើមទាក់ទង David Silva ពី Man City

0

ក្នុងពេលដែលកុងត្រារបស់ក្លឹប Man City និងកីឡាករ David Silva ដើរជិតដល់ផ្លូវបំបែកទៅហើយនោះ នៅពេលនេះក្លឹបអ៊ីតាលី Lazio បានតែកំពុងចូលខ្លួនមកដើម្បីសុំចរចានាំយកកីឡាកររូបនេះទៅលេងនៅអ៊ីតាលី។

Silva បានក្លាយទៅជាវិរៈបុរសរបស់ក្លឹប Man City អស់រយៈពេល១០ឆ្នាំមកហើយ ក្នុងគ្រាដែលគាត់មានវត្តមាននៅទីនេះ ហើយបានជួយលើកពានស្ទើររាប់មិនអស់ដែលក្នុងនោះមាន Premier League ចំនួន៤ដងផង។

Lazio ក្រោមការដឹកនាំរបស់លោក Simone Inzaghi បានបង្ហាញពីផែនការដ៏ខ្លាំងក្លាដើម្បីនាំក្លឹបនេះឲ្យដើរដូចជា Juventus និង Inter Milan តាមរយៈការនាំយកកីឡាករដ៏មានបទពិសោធមករួមក្លឹបហើយក្នុងនោះ Silva នឹងក្លាយជាចំណុចចាប់ផ្តើមដំបូងបំផុត៕

ប្រែសម្រួល៖ Lee