Ben Chiwell ចង់ផ្ទេរមក Stamford Bridge ឲ្យបាននៅរដូវក្តៅនេះ

0

The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្នុងពេលដែលព័ត៌មាននៃការចាកចេញកាន់តែខ្លាំងឡើងនោះប៉ុន្តែកីឡាករ Ben Chiwell បានបង្ហាញពីបំណងចង់ផ្ទេរមកក្លឹបតោខៀវ Chelsea កាន់តែខ្លាំងឡើងនៅរដូវក្តៅនេះ។

Ben Chiwell នឹងត្រូវគេរំពឹងថាធ្វើការសម្រេចចិត្តមួយចុងក្រោយនៅសប្តាហ៍នេះទៅកាន់ក្លឹប Leicester City របស់ខ្លួនប៉ុន្តែជឿជាក់ច្បាស់ថាគាត់នឹងបញ្ជាក់ពីបំណងចង់ចាកចេញរបស់ខ្លួនជាមិនខាន។

គួរបញ្ជាក់ថាកីឡាករខ្សែការពារកណ្តាលអង់គ្លេសរូបនេះមានកុងត្រាជាមួយនឹងក្លឹប Leicester City រហូតដល់ឆ្នាំ២០២៤ប៉ុន្តែហាក់ដូចជាមិនមានសញ្ញាណាដែលបញ្ជាក់ថាគាត់នឹងមានបំណង ចង់នៅបន្តលេងជាមួយគ្នាឡើយ៕

ប្រែសម្រួល៖ Lee