Ancelotti ចង់បាន Immobile មកចូលរួម Everton

0

The Goal នៅថ្ងៃនេះបានសរសេរថាគ្រូបង្វឹករបស់ក្លឹប Everton លោក Ancelotti ពេលនេះកំពុងស្ថិតនៅ ក្នុងទីផ្សារកីឡាករ ដើម្បីធ្វើការដោះដូរកីឡាករចំណូលថ្មីបន្ថែមនៅរដូវក្តៅខាងមុខនេះ។

លោក Carlo Ancelotti ត្រូវបានប្រភពដដែលនេះបញ្ជាក់ថាបានកំពុងធ្វើការទាមទារឲ្យក្លឹប Everton ក្នុងការគាំទ្រដល់រូបគាត់ក្នុងពេលដែលការដោះដូរចាប់ផ្តើម ហើយក្នុងនោះកីឡាករខ្សែប្រយុទ្ធ Immobile ដែលកំពុងលេងឲ្យ Lazio គឺជាគោលដៅដែលគាត់ចង់បានបំផុតនៅពេលនេះ។

គួរឲ្យដឹងដែរថារដូវកាលនេះនៅ Serie A កីឡាករ Immobile បានរកគ្រាប់បាល់បានទៅដល់ ៣៤គ្រាប់មកហើយ ហើយកុងត្រារបស់គាត់មានសុពលភាពរហូតទៅដល់ឆ្នាំ២០២៣៕

ប្រែសម្រួល៖ Lee