ខ្សែ​កា​រ​ពា​រ A​t​l​e​t​i​c​o M​a​d​r​i​d ប​ង្ហើ​ប​កា​រ​ស្វា​គ​ម​ន៍​ចំ​ពោះ J​a​m​e​s R​o​d​r​i​g​u​e​z

0

នៅសប្តាហ៍នេះកីឡាករខ្សែការពាររបស់ក្លឹប Atletico Madrid ដែលមានឈ្មោះថា Santiago Arias បានធ្វើការនិយាយលើកឡើងអំពីសមត្ថភាពរបស់ខ្សែប្រយុទ្ធគ្មានឱកាសបង្ហាញខ្លួនលេងនៅ Real Madrid គឺកីឡាករ James Rodriguez ។

Arias បាននិយាយថាលោកមិនបានដឹងច្បាស់អំពីការដោះដូរនោះទេ ប៉ុន្តែប្រសិនជាការពិតនោះគ្រប់គ្នានៅ Atletico Madrid នឹងស្វាគមន៍ James Rodriguez ជាមិនខាន។គាត់ជាកីឡាករដែលមានទំរង់លេងល្អសមត្ថភាពខ្លាំង ហើយការមកលេងនៅក្លឹបផ្សេងក្នុងរដ្ឋធានីតែមួយបែបនេះ គឺជារឿងគួរឲ្យចាប់អារម្មណ៍បំផុត។

អ្វីដែលយើងអាចដឹងនៅពេលនេះគឺថា James ដែលមានអាយុ២៩ឆ្នាំរូបនេះ មិនមានឈ្មោះក្នុងផ្នែកដ៏សំខាន់ណាមួយ សម្រាប់ផែនការរបស់លោក Zidane ដែលជាគ្រូបង្វឹករបស់ក្លឹប Real Madrid ឡើយហើយជាពិសេស James ទើបតែបានបញ្ចប់កុងត្រាខ្ចីជើងពី Bayern Munich មកផងនោះ៕

ប្រែសម្រួល៖ Lee