១ឆមាស បង្រ្កាបបទល្មើសគ្រឿងញៀនជាង ២៦១គីឡូក្រាម និងឃាត់ខ្លួនជាង ១ម៉ឺននាក់

0

ភ្នំពេញ៖ រយៈពេល៦ខេ នៃឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀន ៥.៤៦៣ករណី ចាប់យកគ្រឿងញៀនចំនួន ២៦១គីឡូក្រាម និងឃាត់ខ្លួនចំនួន ១០.៨៧៧នាក់ ។

យោងតាមរបាយការណ៍សង្ខេបស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ បទល្មើសគ្រឿងញៀន សរុបបង្ក្រាបបាន ៥.៤៦៣ករណី បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៤.១៧៥ករណី កើនលើស ១.២៨៨ករណី ស្មើនឹង ៣០,៨៥%»។

ដោយឡែជនសង្ស័យដែលឃាត់ខ្លួនចំនួន ១០.៨៧៧នាក់ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ៨.៩១១នាក់ កើនលើសចំនួន ១.៩៦៦នាក់ ស្មើនឹង ២២,០៦% ក្នុងនោះមាន ជនជាតិខ្មែរ ១០.៧០០នាក់ និងជនបរទេស ១៧៧នាក់ ស្មើនឹង១៥ជនជាតិ។

ចំពោះគ្រឿងញៀនដែលចាប់បានចំនួន ២៦១គីឡូក្រាម និង៩៧៧,៧២ក្រាម បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួនសរុប ៣៤១គីឡូក្រាម និង៩៧៤,៤៧ក្រាម ថយចុះ៨០គីឡូក្រាម និង ០៩៦,៧៥ក្រាមស្មើនឹង ២៣,៤៣% ៕