A​r​t​e​t​a ច​ង់​ឲ្យ​កី​ឡា​ក​រ​ទាំ​ង​អ​ស់​រ​ប​ស់​លោ​ក​លេ​ង​ដើ​ម្បី​បំ​ពេ​ញ​ចិ​ត្ត​អ្ន​ក​គាំ​ទ្រ​ឲ្យ​បាន

0

នៅថ្ងៃនេះគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានធ្វើការលើកឡើងដែលជម្រុញ ឲ្យទឹកចិត្តកីឡាករទាំងអស់ របស់ក្លឹបគួរតែចាប់ផ្តើមលេងឲ្យកាន់តែខ្លាំងក្លា ធ្វើយ៉ាងដើម្បីអាចបំពេញចិត្តតាមការចង់បាន របស់អ្នកគាំទ្រឲ្យបាន។

សប្តាហ៍នេះ Arsenal នឹងត្រូវធ្វើការប្រកួតចុងក្រោយមួយសម្រាប់រដូវកាលនេះជាមួយនឹង Watford ដែលជាក្រុមនឹងត្រូវកាត់ចោល ទៅរដូវកាលក្រោយនាយប់ថ្ងៃអាទិត្យ។ Arsenal បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ១០ប៉ុណញណោះ ក្នុងតារាងកំពូល ប៉ុន្តែជឿជាក់នឹងអាចបញ្ចប់រដូវកាលទៅក្នុងតំណែងលេខរៀងទី៨។

នេះមានន័យថាមិនត្រឹមតែគ្មានឱកាសលេងនៅ Champion League នោះទេសូម្បីតែ Europa League ក្តីប៉ុន្តែករណីចុងក្រោយមួយប្រសិនបើ Arsenal យកឈ្នះ Chelsea ក្នុងពានរង្វាន់ FA Cup ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Lee