យោងតាមការចេញផ្សាយរបស់កាសែត The Independent នៅថ្ងៃនេះបានសរសេរថាក្លឹបអាល្លឺម៉ង់ Borussia Dortmund បានគិតគូររួចហើយថានេះគឺជាពេលវេលាដ៏សាកសមបំផុតសម្រាប់លក់កីឡាករ Jadon Sancho ។
ក្លឹបនៅលីគកំពូលអាល្លឺម៉ង់មួយនេះបានជឿជាក់ទៀតថា តម្លៃរបស់កីឡាកររូបនេះនឹងចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗ នៅរដូវកាលបន្តបន្ទាប់ជាមិនខានហើយរដូវក្តៅនេះ គឺជាពេលវេលាដែលតម្លៃខ្លួនខ្ពស់បំផុតសម្រាប់ Sancho ។
ប៉ូន្តែប្រភពដដែលបែរជាបានអះអាងថា Dortmund នឹងចាប់ផ្តើមដាក់តម្លៃកីឡាកររូបនេះលក់ក្នុងតម្លៃដេញថ្លៃ ដោយចាប់ផ្តើមដំបូងពីត្រឹមតែ៥៥លានផោនប៉ុណ្ណោះ និងតម្លៃបន្ថែមជាច្រើនទៀតដែលនឹងមានចំនួនប្រមាណជា តិចជាង ៨០លានផោនផង៕
ប្រែសម្រួល៖ Lee