ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៣នាក់ (ស្រី០នាក់) បានស្លាប់ របួសធ្ងន់ ៦នាក់ (ស្រីគ្មាន) និងរបួសស្រាល ៣នាក់ (ស្រី២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ កក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ១២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៦លើក ៕