R​e​a​l S​o​c​i​e​d​a​d មា​ន​ទំ​នុ​ក​ចិ​ត្ត​ក្នុ​ង​កា​រ​ប​ន្ត​កុ​ង​ត្រា​ខ្ចី​ជើ​ង​ថ្មី​ឲ្យ​ O​d​e​g​a​a​r​d

0

កីឡាករខ្សែប្រយុទ្ធនវេស Odegaard ត្រូវបានគេមើលឃើញថាអាចបង្ហាញទំរង់លេងបានយ៉ាងល្អ ក្នងពេលជាកីឡាករបណ្តោះអាសន្នរបស់ក្លឹប Real Sociedad ចាប់តាំងតែពីបានផ្ទេរមក Bernabeu កាលពីឆ្នាំទៅ។

នៅសប្តាហ៍នេះប្រធានក្លឹប Real Sociedad លោក Jokin Aperribay បានបង្ហាញពីទំនុកចិត្តថា នឹងអាចបន្តកុងត្រាខ្ចីជើងថ្មីបន្ថែមទៀត ជូនដល់កីឡាកររូបនេះយ៉ាងហោចណាស់ក៏ ១រដូវកាលទៀតដែរ។

រំលឹកដែរថា Odegaard បានចូលរួមជាមួយនឹង Real Sociedad ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែកក្កដាឆ្នាំ២០១៩ ហើយជាលទ្ធផលកីឡាករវ័យ២១ឆ្នាំរូបនេះអាចរកគ្រាប់បាល់បញ្ចូលទី ៧គ្រាប់និងជួយមិត្តរួមក្លឹបបាន ៩គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងលីគទាំង ៣៦ដង៕

ប្រែសម្រួល៖ Lee