ក្រោយមានលេចលឺព័ត៌មានចចាមអារ៉ាមដដែលៗជាច្រើនលើកមកហើយនោះ នៅថ្ងៃនេះប្រធានផ្នែកកីឡាកររបស់ក្លឹប Juventus គឺលោក Fabio Paratici បានចេញមកអះអាងសាជាថ្មីហើយថាទាំងគ្រូបង្វឹកលោក Sarri និងកីឡាករ CR7នឹងបន្តលេងជាមួយនឹងក្លឹបដដែលនៅរដូវកាលក្រោយ។
អតីតគ្រូបង្វឹកក្លឹបតោខៀវលោក Sarri បានធ្វើដំណើរមកដល់ទឹកដី Turin កាលពីដើមរដវកាល២០១៩-២០២០កន្លងមក ដើម្បីមកជំនួសតំណែងរបស់លោក Massimilliano Allegri ដើម្បីស្វែងរកឱកាសលើកពានរង្វាន់ធំបំផុត របស់អ៊ឺរ៉ុបជូនក្លឹបឲ្យទាល់តែបាន។
ប៉ុន្តែអ្វីដែលបានក្លាយទៅជាសំពាធបន្តិចនៅពេលដែលទំរង់លេងចុងក្រោយរបស់ Juventus បានធ្លាក់ខ្លាំងរហូត ទៅដល់ការបរាជ័យជាប់គ្នា ដល់ទៅ៣ដងមុនពេលយកជ័យជំនះលើ Lazio កាលពីយប់មិញនេះ៕
ប្រែសម្រួល៖ Lee