នៅថ្ងៃនេះក្លឹបបារាំង Monaco បានធ្វើការប្រកាសបណ្តេញចេញគ្រូបង្វឹកលោក Robert Moreno ហើយបន្ទាប់ពីបានធ្វើការជាមួយគ្នាបានតែរយៈពេល៧ខែប៉ុណ្ណោះ។
យោងតាមកាសែតអេស្បាញ L’Equipe បានបញ្ជាក់ដូចគ្នានេះដែរហើយអះអាងថាអតីតគ្រូបង្វឹករបស់ក្លឹប Bayern Munich គឺលោក Niko Kovac គឺកំពុងស្ថិតនៅក្នុងបេក្ខភាពថ្មីមកជំនួសតំណែងនេះ។
រំលឹកដែរថាកាលពី៧ខែមុនលោក Moreno បានមកដល់ Monaco ដើម្បីជំនួសតំណែងរបស់លោក Leonardo Jardim ក្នុងពេលដែលក្លឹបកំពុងស្ថិតនៅក្នុងលេខរៀងទី៧ក្នុងតារាងកំពូលលីគបារាំង Ligue 1។
ការចាកចេញរបស់លោក Moreno ធ្វើឡើងនៅក្នុងពេលដែល Monaco កំពុងឈរនៅលេខរៀងទី៩ ក្នុងតារាងកំពូល មានពិន្ទុឆ្ងាយពីក្រុមជើងឯកលីគ PSG ដល់ទៅ២៨ពិន្ទុ៕
ប្រែសម្រួល៖ Lee